Friday, July 1, 2016
ទំនងលួចទាក់ទងប្តីគេ ត្រូវប្រពន្ធគេដឹង ព្រួតគ្នាវាយហែកខោអាវនៅទីសាធារណៈតែម្តង
ចិន៖ នៅប្រទេសចិនក្នុងក្រុង Bozhou ថ្មីៗនេះ ស្រ្ដីវ័យក្មេងម្នាក់ត្រូវបានប្រទះ ឃើញអង្គុយយំអត់សម្លៀកបំពាក់ ដោយសារតែត្រូវស្រ្ដីវ័យចំណាស់ មួយក្រុមព្រួតគ្នាវាយទាត់ធាក់ហែកសម្លៀកបំពាក់ចោលខ្ទេចខ្ទីនៅទីសារធារណៈ។ នៅពេលឃើញហេតុការណ៍នេះហើយ អ្នកដំណើរតាមផ្លូវម្នាក់ក៏បានលើក ទូរស័ព្ទថតទុកជាវីដេអូដើម្បីដាក់នៅលើបណ្ដាញសង្គម។ វីដេអូនោះបង្ហាញពីស្រ្ដីវ័យចំណាស់ ទាំងនោះទះកំផ្លៀងស្រ្ដីវ័យក្មេង។
មិនត្រឹមតែទះទេ នៅធាក់ទាត់ ហើយចាប់ហែកសម្លៀកបំពាក់ចោលឲ្យអស់ទៀតផង។ ស្រ្ដីរងគ្រោះបានខិតខំប្រមូលខោអាវ ដែលរហែកមកបិទបាំងរាងកាយវិញ ប៉ុន្ដែត្រូវស្រ្ដីចំណាស់ទាំងនោះកាយចេញបោះចោលអស់ ធ្វើឲ្យស្រ្ដីរងគ្រោះបានត្រឹមតែអង្គុយឱន មុខចុះយកសក់បាំងមុខតែប៉ុណ្ណោះ។ រំពេចនោះស្រ្ដីចំណាស់ម្នាក់បាន ចេញមកហើយចាប់បោចសក់របស់នាង ហើយស្រែកសួរទាំងកំហឹងថា “ម៉េចក៏មិនឃើញអាគាត់នោះមកការពារនាងឯង ហ្អា?”
ធ្វើឲ្យអ្នកឯទៀតអាចស្មានដឹងហើយថា ស្រ្ដីវ័យក្មេងរូបនោះប្រហែលជាផិតក្បត់សហាយ ជាមួយប្ដីរបស់ស្រ្ដីម្នាក់ក្នុងចំណោមនោះហើយ។ យ៉ាងណាមិញជុំវិញករណីនេះ មនុស្សជាច្រើនបានបង្ហាញក្ដីអាណិតអាសូរចំពោះស្រ្ដីរងគ្រោះវ័យក្មេងរូបនោះដោយនិយាយថា ធ្វើបែបនេះវាហួសហេតុពេកហើយ។ ចំណែកអ្នកខ្លះទៀតបាននិយាយថា មិនព្រមទៅវាយប្ដីដែលខូចខិលនោះទេ ទៅជាមកវាយគ្នាអ្នករងគ្រោះឯណេះទៅវិញ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment