Friday, July 1, 2016
ឪពុកអ្នកមាននាំកូន ទៅសិក្សាពីជីវិតអ្នកក្រ ស្រាប់តែកូនបានរៀន មេរៀនគួរឲ្យភ្ញាក់ផ្អើលមួយនេះ
ឪពុកជាអ្នកមានទ្រព្យសម្បត្តិម្នាក់ បាននាំកូនប្រុសរបស់គាត់ ធ្វើដំណើរទៅកាន់ទីជនបទ 2-3 ថ្ងៃ ដើម្បីឲ្យកូនរបស់គាត់សិក្សា និងស្វែងយល់ពីការ រស់នៅរបស់ប្រជាជនក្រីក្រ។ បន្ទាប់ពីការធ្វើដំណើរបានបញ្ចប់ឪពុកបានសួរកូនប្រុសរបស់គាត់ថា៖
– ឪពុក៖ តើកូនបានឃើញជីវភាពរបស់អ្នកក្រដែរឬទេ?
– កូន៖ បាទ! បានឃើញ។
– ឪពុក៖ តើកូនបានរៀនអ្វីខ្លះពីការធ្វើដំណើរនេះ?
– កូន៖ ខ្ញុំបានឃើញថាពួកគេមានឆ្កែ ៤ ក្បាល តែយើងមានតែ ១ ទេ។ យើងមានអាងហែលទឹកតូចមួយ តែពួកគេមានទឹកអូរយ៉ាងធំល្វឹងល្វើយ។ នៅពេលយប់យើងមានអំពូលភ្លើង តែពួកគេមានផ្កាយយ៉ាងច្រើន។ យើងមានរានហាននៅមុខផ្ទះខ្លី តែពួកគេមានទីធ្លារនៅមុខផ្ទះយ៉ាងធំ។ យើងរស់នៅក្នុងដីដ៏តូច តែពួកគេមានដីយ៉ាងធំសម្រាប់រស់នៅ។ យើងមានអ្នកបម្រើ ដើម្បីធ្វើការឲ្យយើង តែពួកគេបម្រើ និងជួយគ្នាទៅវិញទៅមក។ យើងទិញម្ហូបអាហារ ដើម្បីទទួលទាន តែពួកគេដាំដុះវាដោយខ្លួនឯង។ យើងមានជញ្ចាំងផ្ទះ ដើម្បីការពារយើង តែពួកគេមានមិត្តភក្តិ និងអ្នកជិតខាងដើម្បីការពារពួកគេ។
ហើយចុងក្រោយកូនប្រុសរូបនេះ បានបន្ថែមថា “តាមរយៈការធ្វើដំណើរនេះ វាបង្ហាញថា យើងពិតជាក្រីក្រខ្លាំងណាស់ ”។ តាមរយៈចម្លើយរបស់ កូនប្រុសបានបង្ហាញថា ជាទូទៅមនុស្សយើងតែងតែភ្លេចអ្វីដែលខ្លួនមាន ហើយផ្តោចទៅលើអ្វី ដែលយើងមិនមាន។ យើងគួរតែពេញចិត្តនឹងអ្វីដែលខ្លួនមាន ហើយកុំច្រណែននឹងអ្វីដែលអ្នកដទៃមាន។
នៅពេលយើងបានយល់ពីហេតុផលមួយនេះ ហើយពួកយើងគួរតែធ្វើសម្រេចចិត្តយ៉ាងណា ឲ្យត្រូវតាមស្ថានភាបរបស់ខ្លួនឯង គ្រូសារ សង្គម និងប្រទេសជាតិ ទើបយើងអាចទទូលបានជោគជ័យក្នុងជីវិត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment